ព្រះត្រៃបិដក ភាគ ៧៥

ឈើ​ទាំងឡាយ​ជាច្រើន​តែង​រីក ផ្កា​ក្នុង​ខែ​ជាទី​រីក​នៃ​ផ្កា​កោ​មុទ យ៉ាងណាមិញ ឯខ្លួនខ្ញុំ​ក៏បាន​រីក​ហើយ​ក្នុង​លទ្ធិ​នៃ​ព្រះសម្មាសម្ពុទ្ធ ដែល​ព្រះអង្គ​ស្វែងរក​នូវ​គុណ​ដ៏​ធំ​ដូច្នោះ​ដែរ។ ខ្ញុំ​មាន​ព្យាយាម ជាទី​នាំទៅ​នូវ​ធុរៈ ដល់ហើយ​នូវ​ព្រះនិព្វាន ជាទី​អស់​ទៅ​នៃ​យោ​គៈ ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​សរសើរ​ព្រះសម្ពុទ្ធ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​សរសើរ​ព្រះសម្ពុទ្ធ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 637643749581287239
ទៅកាន់ទំព័រ៖