ព្រះត្រៃបិដក ភាគ ៧៥

ព្រះ​អត្ថ​ទស្សី មានយស​ធំ ជា​លោកនាយក ទ្រង់​ជ្រាប​សេចក្តី​ត្រិះរិះ​របស់ខ្ញុំ​ហើយ ក៏​ឡើង​គង់​លើ​ខ្នង​របស់ខ្ញុំ។ វេលា​ណា ខ្ញុំ​រលឹក​ឃើញ​នូវ​ខ្លួន វេលា​ណា ខ្ញុំ​ដល់​នូវ​ភាព​ដឹងក្តី​ហើយ វេលា​នោះ ខ្ញុំ​មិន​មាន​សេចក្តី​សុខ​បែប​នោះ​សោះ​ឡើយ ដូចជា​ផ្ទៃ​នៃ​បាតជើង (ដែល​ត្រូវ​បន្លា) មុត។ ព្រះសម្ពុទ្ធ ព្រះនាម​អត្ថ​ទស្សី មានយស​ធំ ទ្រង់​ឆ្លង​ដល់ត្រើយ​ហើយ ព្រះអង្គ​ឋិតនៅ​ទៀប​ឆ្នេរ​ស្ទឹង ហើយ​ទ្រង់​ត្រាស់​នូវ​ព្រះ​គាថា​នេះ​ថា
 ចិត្ត​ប្រព្រឹត្តទៅ​ដរាបណា តថាគត​ឆ្លង​នូវ​ក្រសែ​នៃ​សេចក្តី​សង្ស័យ​បាន ដរាប​នោះ ចំណែក​អណ្តើក​នេះ នឹង​បាន​កើតជា​សេ្តច​មានបុណ្យ ព្រោះ​បាន​ចម្លង​នូវ​តថាគត។ អណ្តើក​នេះ នឹង​ត្រេកអរ​ក្នុង​ទេវលោក អស់ ១.៨០០ កប្ប ដោយ​ការ​ចម្លង​ព្រះពុទ្ធ​នេះ​ផង ដោយ​មេត្តាចិត្ត​ដែល​ប្រព្រឹត្តទៅ​នេះ​ផង។ លុះ​ច្យុត​ចាក​ទេវលោក មក​ក្នុង​លោក​នេះ ត្រូវ​កុសល​មូល​ដាស់តឿន​ហើយ នឹង​អង្គុយ​នៅ​លើ​អាសនៈ​តែមួយ ហើយ​ឆ្លង​នូវ​ក្រសែ​នៃ​សេចក្តី​សង្ស័យ​បាន។
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 637643750178787136
ទៅកាន់ទំព័រ៖