ព្រះត្រៃបិដក ភាគ ៧៥

បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​តរ​ណិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តរ​ណិ​យត្ថេ​រាប​ទាន។


ធម្ម​រុ​ចិ​ត្ថេ​រាប​ទាន ទី៩


 [៧៩] កាលណា​ព្រះ​ជិន​សិរី​សម្ពុទ្ធ​ជា​ម្ចាស់ ព្រះនាម​ទី​បង្ក​រៈ ទ្រង់​ព្យាករណ៍​នូវ​ព្រះ​សុមេធ​តាបស​ថា សុមេធ​តាបស​នេះ នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ ក្នុង​អបរិ​មេយ្យ​កប្ប (កប្ប​រាប់​មិនបាន) អំពី​កប្ប​នេះ។ ព្រះមាតា​បង្កើត​នៃ​ព្រះពុទ្ធ​នេះ ព្រះនាម​មាយា ព្រះបិតា​ព្រះនាម​សុទ្ធោទនៈ សុមេធ​តាបស​នេះ នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ ព្រះនាម​គោត​មៈ។
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 637643750687224657
ទៅកាន់ទំព័រ៖