ព្រះត្រៃបិដក ភាគ ៧៥
ក្នុងកប្បនេះ ខ្ញុំបានកើតជាត្រីសមុទ្រ ឈ្មោះតិមិង្គលៈ បានឃើញសំពៅក្នុងសាគរ ក៏ចូលទៅជិតដើម្បអាហារ។ ពាណិជទាំងឡាយ បានឃើញខ្ញុំហើយ ក៏មានសេចក្តីភិតភ័យ បាននាំគ្នារំលឹកគុណនៃព្រះពុទ្ធដ៏ប្រសើរថា គោតមៈៗ ដូច្នេះ ខ្ញុំក៏បានឮសំឡេងគឹកកងខ្លាំង ដែលពួកពាណិជទាំងនោះពោលហើយ។ ខ្ញុំរលឹកឃើញនូវសញ្ញាអំពីដើម តអំពីនោះមក ខ្ញុំធ្វើនូវមរណកាល បានទៅកើតក្នុងកំណើតនៃព្រាហ្មណ៍ ជាត្រកូលស្តុកស្តម្ភក្នុងក្រុងសាវត្ថី។ ខ្ញុំមានឈ្មោះធម្មរុចិ ជាអ្នកខ្ពើមរអើមនូវបាបទាំងពួង មានអាយុ ៧ ឆ្នាំរាប់អំពីកំណើត បានឃើញព្រះពុទ្ធជាពន្លឺក្នុងលោក។ ខ្ញុំបានទៅកាន់វត្តជេតពនដ៏ប្រសើរ ហើយចូលទៅកាន់ផ្នួស ចូលទៅជិតព្រះពុទ្ធ អស់វារៈ ៣ ដង រាល់យប់រាល់ថ្ងៃ។
ID: 637643751359412392
ទៅកាន់ទំព័រ៖