ព្រះត្រៃបិដក ភាគ ៧៥

សាវ័ក​ឈ្មោះ​វរុណៈ របស់​ព្រះ​សាស្តា ព្រះនាម​បិយ​ទស្សី បាន​ចូល​ទៅ​គាល់​ព្រះ​លោកនាយក ជាមួយនឹង​ពួក​ព្រះអរហន្ត​មួយ​សែន​អង្គ ជា​អ្នកស្ទាត់ជំនាញ។ ឯព្រះ​ជិនស្រី​មាន​ព្រះ​ភាគ ព្រះនាម​បិយ​ទស្សី ជាធំ​ក្នុង​លោក ប្រសើរ​ជាង​នរៈ គង់​ក្នុង​កណ្តាល​ភិក្ខុសង្ឃ ហើយ​ទ្រង់​ធ្វើ​នូវ​ការ​ញញឹម​ឲ្យ​ប្រាកដ។ ឧបដ្ឋាក ឈ្មោះ​អនុ​រុទ្ធៈ របស់​ព្រះ​សាស្តា ព្រះនាម​បិយ​ទស្សី ធ្វើ​ចីវរ​ឆៀង​ស្មា​ម្ខាង ហើយ​ទូល​សួរ​ព្រះ​មហាមុនី​ថា បពិត្រ​ព្រះមានព្រះភាគ សភាវៈ​ដូចម្តេច​ហ្ន៎ ជាហេតុ​នៃ​ព្រះ​សាស្តា​ទ្រង់​ធ្វើ​នូវ​ការ​ញញឹម ប្រហែលជា​មានហេតុ បាន​ជា​ព្រះ​សាស្តា​ទ្រង់​ធ្វើ​នូវ​ការ​ញញឹម។
 មាណព​ណា ទ្រទ្រង់នូវ​មណ្ឌប​ដែល​ប្រក់​ហើយដោយ​ផ្ការាំង ដល់​តថាគត អស់ ៧ ថ្ងៃ តថាគត​រលឹក​ឃើញ​កុសលកម្ម​របស់​មាណព​នោះ ទើប​ធ្វើ​នូវ​ការ​ញញឹម​ឲ្យ​ប្រាកដ។ បុណ្យ​ណា ឲ្យផល​ក្នុង​ទេវលោក ឬក្នុង​មនុស្សលោក ឬឱកាស​ណា មិន​សម​ល្មម តថាគត​មិនឃើញ​នូវ​បុណ្យ ឬឱកាស​នោះ ដែល​មិន​មានឱកាស​ឲ្យផល​នោះ​ឡើយ។
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 637643752459880889
ទៅកាន់ទំព័រ៖