ព្រះត្រៃបិដក ភាគ ៧៥
ក្នុងកប្បទី ១.៨០០ ព្រះសាស្តា ព្រះនាមគោតម ទ្រង់កើតក្នុងត្រកូលឱក្កាករាជ នឹងត្រាស់ដឹងក្នុងលោក។ កុលបុត្តនេះ នឹងបានជាឱរសដែលព្រះធម៌និមិ្មត ជាអ្នកទទួលនូវមត៌កក្នុងធម៌របស់ព្រះគោតមនោះ កំណត់ដឹងអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។ កាលកុលបុត្តនោះ ត្រាស់ដឹងនូវធម៌ នឹងមានមណ្ឌបប្រក់ដោយផ្ការាំង កាលគេកំពុងបូជាលើជើងថ្ករ នឹងមានមណ្ឌបប្រក់ដោយផ្ការាំងក្នុងទីនោះ។ លុះព្រះមហាមុនី ព្រះនាមបិយទស្សី ទ្រង់ប្រកាសនូវវិបាករួចហើយ ទើបសម្តែងនូវព្រះធម៌ដល់បរិស័ទ ទ្រង់ញុំាងបរិស័ទឲ្យឆ្អែត ដោយភ្លៀងគឺព្រះធម៌។
ខ្ញុំបានសោយរាជ្យ ជាសេ្តចទេវតាក្នុងទេវលោក អស់ ៣០ កប្ប បានជាស្តេចចក្រពត្តិ អស់ ៦៧ ដង។ លុះខ្ញុំច្យុតចាកទេវលោក មកកើតក្នុងមនុស្សលោកនេះ ក៏បាននូវសេចក្តីសុខដ៏ធំទូលាយ មានទាំងមណ្ឌបដែលប្រក់ទៅដោយផ្ការាំង នេះឯងជាផលនៃមណ្ឌប។
ID: 637643752939568321
ទៅកាន់ទំព័រ៖