ព្រះត្រៃបិដក ភាគ ៧៥

មធុ​មំស​ទាយ​កត្ថេ​រាប​ទាន ទី៤


 [៤] ខ្ញុំ​ជា​អ្នកសម្លាប់​ជ្រូក នៅក្នុង​ក្រុង​ពន្ធុ​មតី បាន​ចំអិន​គ្រឿងទេស ហើយ​រោយ​លើ​សាច់​មាន​រស​ឆ្ងាញ់។ ខ្ញុំ​ចូល​ទៅកាន់​ទីប្រជុំ ហើយ​បាន​យក​បាត្រ​មួយ មក​ដាក់​បំពេញ​ដោយ​សាច់​ឆ្ងាញ់​នោះ ហើយ​ប្រគេន​ដល់​ព្រះភិក្ខុ​សង្ឃ។ កាលនោះ ភិក្ខុ​អង្គ​ណា​ជា​ថេរៈ ចាស់​ជាងគេ ខ្ញុំ​ក៏​ប្រគេន​ភិក្ខុ​នោះ ខ្ញុំ​បាន​នូវ​សេចក្តី​សុខ​ធំ​ទូលាយ ដោយសារ​ការ​បំពេញ​បាត្រ​ដោយ​សាច់​ឆ្ងាញ់​នោះ។ ខ្ញុំ​បាន​ទទួល​នូវ​សម្បត្តិ​ទាំងពីរ ត្រូវ​កុសល​មូល​ដាស់តឿន ក៏បាន​ដុត​បំផ្លាញ​កិលេស ក្នុង​បច្ឆិមភព​ដែល​កំពុង​ប្រព្រឹត្តទៅ។ ខ្ញុំ​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​ទីនោះ​ហើយ បាន​ទៅ​កើត​ឯឋាន​តាវត្តិង្ស ខ្ញុំ​ឆី​ក្តី ផឹក​ក្តី តែង​បាន​សេចក្តី​សុខ​ដ៏​ធំ​ទូលាយ ក្នុង​ឋាន​នោះ។ ខ្ញុំ​តែង​រលឹក​ឃើញ​នូវ​បុព្វកម្ម ក្នុង​មណ្ឌប ឬទៀប​គល់ឈើ ភ្លៀង​គឺ​បាយ និង​ទឹក តែង​បង្អុរ​ចុះ​ដល់​ខ្ញុំ ក្នុងខណៈនោះ។
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 637643675393513228
ទៅកាន់ទំព័រ៖