ព្រះត្រៃបិដក ភាគ ៧៥
ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះតីណិកឹកណិបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ តីណិកឹកណិបុប្ផិយត្ថេរាបទាន។
បង្សុកូលបូជកត្ថេរាបទាន ទី២
[៨២] មានភ្នំមួយឈ្មោះឧទព្វលៈ នៅជិតភ្នំហិមពាន្ត ក្នុងទីនោះ ខ្ញុំបានឃើញសំពត់បង្សុកូល ដែលគេពាក់លើចុងឈើ។ ក្នុងកាលនោះ ខ្ញុំមានចិត្តត្រេកអររីករាយ បានបេះផ្កាកណ្តឹង ៣ ទង ហើយថ្វាយចំពោះសំពត់បង្សុកូលនោះ។ ដោយអំពើដែលខ្ញុំបានធ្វើហើយ ដោយល្អនោះផង ដោយ
ID: 637643754131755864
ទៅកាន់ទំព័រ៖