ព្រះត្រៃបិដក ភាគ ៧៥
ចេតនាដែលខ្ញុំបានតំកល់ទុកហើយនោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ទៅកើតឯឋានតាវត្តិង្ស។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំធ្វើនូវអំពើល្អ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ ព្រោះបានបូជាទង់ជ័យព្រះអរហន្ត។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះបង្សុកូលបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បង្សុកូលបូជកត្ថេរាបទាន។
ID: 637643774704724888
ទៅកាន់ទំព័រ៖