ព្រះត្រៃបិដក ភាគ ៧៥

កោ​រណ្ឌ​បុប្ផិ​យត្ថេ​រាប​ទាន ទី៣


 [៨៣] ក្នុង​ភព​មុន ខ្ញុំ​បាន​កើតជា​អ្នកធ្វើការ​ងារ​ក្នុង​ព្រៃ ចិញ្ចឹមជីវិត​ដោយ​ការ​សម្លាប់សត្វ តាមលំអាន​នៃ​ជីតា កុសល​របស់ខ្ញុំ​មិន​មាន។ ព្រះ​ចក្ខុ​មសម្ពុទ្ធ ជា​ព្រះ​លោកនាយក ព្រះនាម​តិស្សៈ ទ្រង់​មាន​ព្រះ​អធ្យាស្រ័យ​សង្រ្គោះ​ដល់​ខ្ញុំ បាន​សម្តែង​នូវ​ស្នាមព្រះ​បាទា ៣ អន្លើ។ ខ្ញុំ​បានឃើញ​នូវ​ស្នាមព្រះ​បាទា​នៃ​ព្រះ​សាស្តា ព្រះនាម​តិស្សៈ ដែល​ទ្រង់​ជាន់ទុក មានចិត្ត​ត្រេកអរ​រីករាយ បាន​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​ស្នាមព្រះ​បាទា។ ខ្ញុំ​បានឃើញ​នូវ​ដើម​កន្ទុយដំរី​ដុះ​លើ​ផែនដី​មាន​ផ្ការីក ហើយ​កាច់​យក​ផ្កា​កន្ទុយដំរី​នោះ​ទាំង​ចង្កោម ទៅ​បូជា​ស្នាមព្រះ​បាទា​ដ៏​ប្រសើរ។ ដោយ​អំពើ​ដែល​ខ្ញុំ​បាន​ធ្វើ​ហើយដោយ​ល្អ​នោះ​ផង ដោយចេតនា​ដែល​ខ្ញុំ​បាន​តំ​កល់​ទុក​ហើយ​នោះ​ផង ខ្ញុំ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ហើយ ក៏បាន​ទៅ​កើត​ឯឋាន​តាវត្តិង្ស។
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 637643775001443795
ទៅកាន់ទំព័រ៖