ព្រះត្រៃបិដក ភាគ ៧៥

ខ្ញុំ​បាន​កើតជា​ព្រះឥន្ទ្រ សោយរាជ្យ​ជា​ស្តេច​នៃ​ទេវតា អស់ ៣៣ ដង ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ អស់ ៧៧ ដង។ ខ្ញុំ​បាន​សោយ​ប្រទេស​រាជ្យ​ដ៏​ធំ​ទូលាយ រាប់​ជាតិ​មិន​អស់ ខ្ញុំ​ឥតមាន​ភ័យ​អំពី​ទីណា តែង​ត្រេកអរ ព្រោះ​កិរិយា​ឲ្យ​នូវ​សំពត់​ពាក់កណ្តាល។ ក្នុងថ្ងៃនេះ បើ​ខ្ញុំ​ប្រាថ្នា​យក​សំពត់​ដែល​កើតអំពី​សម្បកឈើ មក​ប្រក់​ព្រៃ និង​ភ្នំ​ក៏​សឹង​បាន នេះ​ជា​ផល​នៃ​ការ​ថ្វាយ​នូវ​សំពត់​ពាក់កណ្តាល។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ឲ្យ​ទាន ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​សំពត់​ពាក់កណ្តាល។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។
ថយ | ទំព័រទី ២០៦ | បន្ទាប់
ID: 637643776085037209
ទៅកាន់ទំព័រ៖