ព្រះត្រៃបិដក ភាគ ៧៥

ខ្ញុំ​បាន​ចូល​ទៅ​រក​ព្រះ​ស្តូប​នៃ​ព្រះ​លោកនាយក ទ្រង់​ដឹកនាំ​សត្វ ដូច​ពួក​ឈ្នួ​ញ ហើយ​ទូន្មាន​ខ្លួន​ថា នែអ្នក​និរទុក្ខ បើ​អ្នក​ហ៊ាន​បិទបាំង​កិលេស ការដែល​អ្នក​បិទបាំង​កិលេស​នេះ ជា​អំពើ​មិន​គួរ​ដល់​អ្នក​ទេ។ កាលណា​ខ្ញុំ​រំពឹង​នឹក​ព្រះ​ស្តូប ឈ្មោះថា ខ្ញុំ​មាន​សេចក្តី​គោរព ក្នុង​កាលនោះ ខ្ញុំ​បាន​បន្ទោបង់​នូវ​វិតក្កៈ​អាក្រក់ ដូច​ដំរី​ដ៏​ប្រសើរ​ដែល​ត្រូវ​គេ​ចាក់​ដោយ​កង្វេរ។ មច្ទុ​រាជ​តែង​ញំា​ញី​ខ្ញុំ​កាល​នៅ​យ៉ាងនេះ លុះ​ខ្ញុំ​ធ្វើ​មរណកាល​ក្នុង​ទីនោះ បាន​ទៅ​កើត​ឯព្រហ្មលោក។ ខ្ញុំ​នៅក្នុង​ព្រហ្មលោក ដរាបដល់​អស់អាយុ ហើយ​ថយ​មក​កើត​ក្នុង​ឋាន​ត្រៃត្រិង្ស បាន​ជាធំ​ជាង​ទេវតា សោយរាជ្យ​ក្នុង​ទេវលោក អស់ ៨០ ដង។ ខ្ញុំ​បាន​ជា​ស្តេច​ចក្រពត្តិ អស់ ៣០០ ដង បាន​សោយ​ប្រទេស​រាជ្យ​ដ៏​ធំ​ទូលាយ រាប់​ជាតិ​មិន​អស់។ ខ្ញុំ​បាន​សោយ​នូវ​ផល​នៃ​ផ្កា​កណ្តឹង​មាស​ទាំងនោះ ជន ២ ម៉ឺន ២ ពាន់ តែង​ចោមរោម​ខ្ញុំ​ក្នុង​ភព។
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 637643777961447268
ទៅកាន់ទំព័រ៖