ព្រះត្រៃបិដក ភាគ ៧៥

ព្រោះ​ខ្ញុំ​បាន​សាង​ព្រះ​ស្តូប លំអងធូលី​មិន​ប្រឡាក់​កាយ​នៃ​ខ្ញុំ ញើស​ទាំងឡាយ​ក្នុង​ខ្លួន​មិន​ហូរចេញ ខ្ញុំ​មាន​ពន្លឺ​ល្អ។ ឱ! ព្រះ​ស្តូប ខ្ញុំ​បាន​ធ្វើល្អ​ហើយ ស្ទឹង​ឈ្មោះ​អមរិ​កៈ ខ្ញុំ​បានឃើញ​ល្អ​ហើយ ព្រោះ​ខ្ញុំ​បាន​ធ្វើ​ព្រះ​ស្តូប​ខ្សាច់ ទើបបាន​សម្រេច​នូវ​ព្រះនិព្វាន ជា​ធម្មជាត​មិន​កម្រើក។ សត្វ​មាន​សេចក្តី​ប្រាថ្នា ធ្វើកុសល ជា​អ្នក​ប្រកាន់​នូវ​ធម៌​មាន​ខ្លឹម មិន​ចាំបាច់​មាន​ទី​ជា​ស្រែ ឬទី​មិនជា​ស្រែ​ឡើយ ស្រេចហើយ​ត្រឹមតែ​សេចក្តី​ប្រតិបត្តិ​ជា​គុណ​មាន​ខ្លឹម។ បុរស​មាន​កម្លាំង អាច​ឆ្លង​សមុទ្រ ស្ទុះ​ទៅ​ក្នុង​មហាសមុទ្រ​បាន ព្រោះ​កាន់​កំណាត់ឈើ​តូច។ ខ្ញុំ​ឆ្លង​សមុទ្រ​ធំ ព្រោះ​អាស្រ័យ​កំណាត់ឈើ​នេះ នរជន​គប្បី​ឆ្លង​សមុទ្រ​ដោយ​សេចក្តី​ព្យាយាម​ប្រឹងប្រែង មាន​ឧបមា​យ៉ាងណា។ អំពើ​ណា ទោះ​តិចតួច​ក្តី ថោកទាប​ក្តី ដែល​ខ្ញុំ​ធ្វើ​ហើយ ខ្ញុំ​បាន​ឆ្លង​សង្សារ ព្រោះ​អាស្រ័យ​អំពើនោះ ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ឯង។
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 637643778182384715
ទៅកាន់ទំព័រ៖