ព្រះត្រៃបិដក ភាគ ៧៥

លុះដល់​បច្ឆិមភព ខ្ញុំ​ត្រូវ​កុសល​មូល​ដាស់តឿន បាន​កើត​ក្នុង​ត្រកូល​មហាសាល ដែល​ស្តុកស្តម្ភ​ល្អ ក្នុង​ក្រុង​សាវត្ថី។ មាតាបិតា​របស់ខ្ញុំ មាន​សទ្ធា បាន​យក​ព្រះពុទ្ធ​ជាទី​ពឹង ជន​ទាំងពីរ​នាក់​នោះ ក៏​អនុវត្ត​តាម​ពុទ្ធសាសនា។ ពួក​ជន​បាន​កាន់​យក​ក្រមរ​ពោធិ ទៅ​ធ្វើ​ព្រះ​ស្តូប​ជា​វិការៈ​នៃ​មាស តែង​នមស្ការ​ចំពោះ​ព្រះ​ភក្រ្ត​ព្រះ​សក្យ​បុត្ត រាល់​ល្ងាច​ព្រឹក។ ក្នុង​ថ្ងៃឧបោសថ ពួក​ជន​នាំ​យក​ព្រះ​ស្តូប​មាស ហើយ​ពោល​សរសើរគុណ​ព្រះពុទ្ធ ញុំាង​កាល មាន​យាម ៣ ឲ្យ​កន្លងទៅ។ លុះ​ខ្ញុំ​បានឃើញ​ព្រះ​ស្តូប​ហើយ ក៏​រលឹក​ឃើញ​នូវ​ចេតិយ​ផ្នូកខ្សាច់ អង្គុយ​លើ​អាសនៈ​មួយ ក៏បាន​ដល់​អរហត្ត។

ចប់ ភាណវារៈ ទី២២។


កាល​ខ្ញុំ​ស្វែងរក​អ្នកប្រាជ្ញ បាន​ចួប​ព្រះ​ធម្មសេនាបតី​នោះ ក៏​ចេញ​ចាក​ផ្ទះ ទៅ​បួស​ក្នុង​សំណាក់​លោក។ ខ្ញុំ​ក៏បាន​សម្រេច​អរហត្ត ក្នុង​អាយុ ៧ ឆ្នាំ រាប់​អំពី​កំណើត​មក ព្រះពុទ្ធ​មាន​ចក្ខុ ទ្រង់​ជា្រ​បនូវ​គុណ បាន​ឲ្យ​ឧបសម្បទា​ដល់​ខ្ញុំ។
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 637643778522541325
ទៅកាន់ទំព័រ៖