ព្រះត្រៃបិដក ភាគ ៧៥
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះមធុមំសទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ មធុមំសទាយកត្ថេរាបទាន។
នាគបល្លវកត្ថេរាបទាន ទី៥
[៥] ខ្ញុំនៅក្នុងឱទ្យានរបស់ព្រះរាជា ក្នុងក្រុងពន្ធុមតី ឯព្រះលោកនាយក គង់ជិតអាស្រមរបស់ខ្ញុំ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានយកស្លឹកខ្ទឹងទៅបូជាព្រះពុទ្ធ ហើយថ្វាយបង្គំព្រះសុគត។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាស្លឹក ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។
ID: 637643676046794440
ទៅកាន់ទំព័រ៖