ព្រះត្រៃបិដក ភាគ ៧៥

មួយទៀត ទីដេក​មាន​ដំ​ឡៃ​ច្រើន ដែល​ញាត់​ដោយ​គរ ធ្វើ​ដោយ​រោមសត្វ វិចិត្រ​ដោយ​រោមសត្វ មាន​រោមសត្វ​សីហៈ និង​ខ្លាធំ​ជាដើម ធ្វើ​ដោយ​រោមសត្វ មាន​រោមច្រាង​ឡើង​តែ​ម្ខាង ជា​កម្រាល​សមគួរ​ដល់​ខ្នើយ។ កាលណា​ខ្ញុំ​ចេញ​អំពី​លំនៅ ហើយ​ត្រេច​ទៅកាន់​ទេវ​ចារិក ប្រាថ្នា​នឹង​ទៅ តែង​មាន​ពួក​ទេវតា​ចោមរោម។ ខ្ញុំ​ឋិតនៅ​ខាងក្រោម​ផ្កា ផ្កា​ប្រក់​ខាងលើ​ខ្ញុំ ទីមួយ​រយ​យោជន៍​ជុំវិញ សុទ្ធសឹង​បិទបាំង​ដោយ​ផ្កា​កណិការ។ តូ​រ្យ​តន្រ្តី ៦ ម៉ឺន មក​បម្រើ​ខ្ញុំ​រាល់​ល្ងាច​ព្រឹក ជា​អ្នក​មិន​ខ្ជិលច្រអូស​ទាំងយប់​ទាំង​ថ្ងៃ តែង​ចោមរោម​ខ្ញុំ​ជានិច្ច។ ខ្ញុំ​ត្រេកអរ​ដោយ​របាំ ចំរៀង គ្រឿង​ដេញ​ដំ និង​គ្រឿង​ប្រគំ ក្នុង​វិមាន​នោះ ខ្ញុំ​មាន​សេចក្តី​ប្រាថ្នា​ក្នុង​កាម តែង​រីករាយ​ក្នុង​តម្រេក​នៃ​ល្បែង។ ខ្ញុំ​បរិភោគ​ក្តី ផឹក​ក្តី ក្នុង​ទីនោះ តែង​រីករាយ​ក្នុង​ឋាន​ត្រៃត្រឹង្ស ក្នុង​កាលនោះ ខ្ញុំ​ប្រកបដោយ​ពួក​នារី រីករាយ​ក្នុង​វិមាន​ដ៏​ឧត្តម។
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 637643780973947246
ទៅកាន់ទំព័រ៖