ព្រះត្រៃបិដក ភាគ ៧៥

ខ្ញុំ​លះបង់​កាមគុណ​ទាំង ៥ ហើយ ចូល​ទៅកាន់​ផ្នួស ខ្ញុំ​មាន​អាយុ ៧ ឆ្នាំ រាប់​អំពី​កំណើត​មក បាន​ដល់​អរហត្ត។ ព្រះសម្ពុទ្ធ​ទ្រង់​មាន​ចក្ខុ ជ្រាប​ច្បាស់​នូវ​គុណ​របស់ខ្ញុំ បាន​ឲ្យ​ឧបសម្បទា​ដល់​ខ្ញុំ ខ្ញុំ​ជា​មនុស្ស​កម្លោះ គួរ​ដល់​ការ​បូជា នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ចក្ខុ​របស់ខ្ញុំ​ដ៏​បរិសុទ្ធ​ដូចជា​ទិព្យ ខ្ញុំ​ជា​អ្នក​ឈ្លាសវៃ​ក្នុង​សមាធិ ដល់​នូវ​ត្រើយ​នៃ​អភិញ្ញា នេះ​ជា​ផល​នៃ​ពុទ្ធបូជា បដិសម្ភិទា ខ្ញុំ​បានសម្រេច​ដោយលំដាប់ ខ្ញុំ​ជា​អ្នក​ឈ្លាសវៃ​ក្នុង​ឥទ្ធិបាទ បាន​ដល់ត្រើយ​ក្នុង​ព្រះ​សទ្ធម្ម នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ៣ ម៉ឺន អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ព្រះសម្ពុទ្ធ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 637643781670665988
ទៅកាន់ទំព័រ៖