ព្រះត្រៃបិដក ភាគ ៧៥

ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​តី​ណិក​ណិ​កា​របុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តី​ណិក​ណិ​កា​របុប្ផិ​យត្ថេ​រាប​ទាន។


ឯក​បត្ត​ទាយ​កត្ថេ​រាប​ទាន ទី២


 [៩២] ខ្ញុំ​កើតជា​ស្មូនឆ្នាំង ក្នុង​នគរ​ហង្ស​វតី ខ្ញុំ​បានឃើញ​ព្រះពុទ្ធ ទ្រង់​ប្រាសចាក​ធូលី​គឺ​កិលេស ទ្រង់​ឆ្លង​ជំនន់​គឺ​កិលេស មិន​មាន​អាសវៈ។ ខ្ញុំ​បាន​ថ្វាយ​បាត្រដី ដែល​ខ្ញុំ​ធ្វើល្អ​ហើយ ដល់​ព្រះពុទ្ធ​ដ៏​ប្រសើរ ខ្ញុំ​ថ្វាយ​បាត្រ​ដល់​ព្រះមានបុណ្យ មានព្រះហឫទ័យ​ទៀងត្រង់ ទ្រង់​មិន​ញាប់ញ័រ​ដោយ​លោកធម៌។
ថយ | ទំព័រទី ២២៨ | បន្ទាប់
ID: 637643781967384764
ទៅកាន់ទំព័រ៖