ព្រះត្រៃបិដក ភាគ ៧៥
ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះអវដផលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អវដផលិយត្ថេរាបទាន។
ចារផលិយត្ថេរាបទាន ទី៥
[៩៥] ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់មានវណ្ណៈដូចមាស គួរទទួលនូវគ្រឿងបូជា កំពុងស្តេចពុទ្ធដំណើរទៅតាមច្រក ហើយបានប្រគេនចារផល (ផ្លែឈើ)។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន។
ID: 637643783680041038
ទៅកាន់ទំព័រ៖