ព្រះត្រៃបិដក ភាគ ៧៥
បានឮថា ព្រះអជ្ជេលផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អជ្ជេលផលទាយកត្ថេរាបទាន។
អមោរផលិយត្ថេរាបទាន ទី៨
[៩៨] ខ្ញុំបានឃើញនូវព្រះសម្ពុទ្ធ ទ្រង់មានវណ្ណៈដូចមាស គួរទទួលនូវគ្រឿងបូជា ដែលទ្រង់កំពុងតែស្តេចទៅតាមច្រក ហើយប្រគេនផ្លែអមោរព្រឹក្ស។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។
ID: 637643784895995813
ទៅកាន់ទំព័រ៖