ព្រះត្រៃបិដក ភាគ ៧៥
កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះតាលផលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ តាលផលិយត្ថេរាបទាន។
នាលិកេរផលទាយកត្ថេរាបទាន ទី១០
[១០០] កាលនោះ ខ្ញុំជាញោមវត្តក្នុងនគរពន្ធុមតី បានឃើញព្រះពុទ្ធ ទ្រង់ប្រាសចាកធូលី កំពុងស្តេចទៅឰដ៏អាកាស ខ្ញុំបានយកផ្លែដូងទៅថ្វាយដល់ព្រះពុទ្ធដ៏ប្រសើរ ព្រះពុទ្ធទ្រង់មានយសធំ ឋិតនៅឰដ៏អាកាស ទ្រង់ទទួល (ផ្លែដូងនោះ)។
ID: 637643785570526549
ទៅកាន់ទំព័រ៖