ព្រះត្រៃបិដក ភាគ ៧៥
ខ្ញុំបានអុជប្រទីបក្នុងទីជិតជើងថ្ករ ប្រទីបរបស់ខ្ញុំឆេះនៅដរាបព្រះអាទិត្យរះឡើង។ ខ្ញុំបានលះបង់នូវរាងកាយជារបស់មនុស្ស ទៅកើតឯឋានតាវត្តិង្ស ដោយកម្មដែលខ្លួនធ្វើល្អហើយនោះផង ដោយការតំកល់ចេតនានោះផង។ វិមានរបស់ខ្ញុំ ដែលបុញ្ញកម្មធ្វើល្អហើយ ក្នុងឋានតាវត្តិង្សនោះ គេរមែងស្គាល់ថា វិមានឈ្មោះឯកទីប ព្រោះមានប្រទីបមួយសែនរុងរឿងក្នុងវិមានរបស់ខ្ញុំនោះ។ រាងកាយរបស់ខ្ញុំ រមែងរុងរឿងសព្វកាល ដូចព្រះអាទិត្យកាលរះឡើង ពន្លឺសរីរៈរបស់ខ្ញុំ រមែងមានសព្វៗកាល ជាងពន្លឺទាំងឡាយ។ ខ្ញុំមានភ្នែកមើលឃើញទៅខាងក្រៅជញ្ជាំង ខាងក្រៅភ្នំ កន្លងភ្នំមួយរយយោជន៍ជុំវិញ។ ខ្ញុំបានត្រេកអរក្នុងទេវលោក អស់ ៧៧ ដង បានសោយរាជ្យ ជាស្តេចទេវតាអស់ ៣១ ដង។ ខ្ញុំបានជាសេ្តចចក្រពត្តិ អស់ ២៨ ដង សោយបទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់។
ID: 637643676591638192
ទៅកាន់ទំព័រ៖