ព្រះត្រៃបិដក ភាគ ៧៥

បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​កបិដ្ឋ​ផល​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កបិដ្ឋ​ផល​ទាយ​កត្ថេ​រាប​ទាន។


កោ​សុ​ម្ព​ផលិ​យត្ថេ​រាប​ទាន ទី៣


 [១០៣] កាលនោះ ខ្ញុំ​បានឃើញ​ព្រះសម្ពុទ្ធ ទ្រង់​មានដំណើរ​ល្វាសល្វន់​ដូច​លំពង់​ថ្ងាន់​ត្រូវ​ខ្យល់ ជា​ទេវតា​កន្លង​ទេវតា ប្រសើរ​ជាង​នរៈ កំពុង​សេ្តច​ទៅតាម​ច្រក ហើយ​បាន​ថ្វាយ​ផ្លែ​សង្ឃ័រ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្លែ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ផល​ទាន។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 637643787109589105
ទៅកាន់ទំព័រ៖