ព្រះត្រៃបិដក ភាគ ៧៥

ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​កោ​សុ​ម្ព​ផលិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កោ​សុ​ម្ព​ផលិ​យត្ថេ​រាប​ទាន។


កេត​កបុប្ផិ​យត្ថេ​រាប​ទាន ទី៤


 [១០៤] ព្រះសម្ពុទ្ធ​ជា​បុរស​ខ្ពង់ខ្ពស់ ទ្រង់​គង់នៅ​ទៀប​ឆ្នេរ​ស្ទឹង​វិ​នតា ខ្ញុំ​បានឃើញ​ព្រះពុទ្ធ ទ្រង់​បា្រស​ធូលី​គឺ​កិលេស មានព្រះហឫទ័យ​មូល​ក្នុង​អារម្មណ៍​តែមួយ មាន​ព្រះ​ហឫទ័យ​តំ​កល់​មាំ។ កាលនោះ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​បូជា​ផ្កា​កេត ដែល​មាន​ក្លិនក្រអូប​ចំពោះ​ព្រះពុទ្ធ​ដ៏​ប្រសើរ។
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 637643787436776623
ទៅកាន់ទំព័រ៖