ព្រះត្រៃបិដក ភាគ ៧៥

បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឃោស​សញ្ញ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឃោស​សញ្ញ​កត្ថេ​រាប​ទាន។


សព្វ​ផល​ទាយ​កត្ថេ​រាប​ទាន ទី៩


 [១០៩] កាលនោះ ខ្ញុំ​កើតជា​ព្រាហ្មណ៍ ឈ្មោះ​វរុណៈ ជា​អ្នក​ដល់ត្រើយ​នៃ​មន្ត បាន​លះបង់​បុត្ត ១០ នាក់ ហើយ​ដើរចូល​ទៅ​ក្នុង​ព្រៃ។ ខ្ញុំ​បាន​ធ្វើ​អាស្រម​ដ៏​ល្អ បាន​ធ្វើ​បណ្ណសាលា ជាទី​រីករាយ​នៃ​ចិត្ត ដែលគេ​ចាត់ចែង​ថ្នាក់​យ៉ាង​ល្អ នៅក្នុង​ព្រៃធំ។ កាលនោះ ព្រះ​បទុមុ​ត្ត​រៈ​សម្ពុទ្ធ ទ្រង់​ជ្រាប​ច្បាស់​នូវ​ត្រៃលោក គួរ​ទទួល​គ្រឿងបូជា ព្រះអង្គ​មាន​សេចក្តី​ប្រាថ្នា​ដើម្បី​ស្រោចស្រង់​ខ្ញុំ បាន​សេ្តច​មកកាន់​អាស្រម​របស់ខ្ញុំ។
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 637643789515214068
ទៅកាន់ទំព័រ៖