ព្រះត្រៃបិដក ភាគ ៧៥
ពន្លឺដ៏ធំទូលាយក្នុងដងព្រៃទាំងប៉ុន្មាន ក៏កើតមានឡើង កាលនោះ ព្រៃធំក៏ភ្លឺច្រវ៉ាត់ដោយអានុភាពរបស់ព្រះពុទ្ធ។ ខ្ញុំឃើញបាដិហារ្យរបស់ព្រះពុទ្ធដ៏ប្រសើរ ព្រះអង្គមិនញាប់ញ័រដោយលោកធម៌ ខ្ញុំយកស្លឹកខ្ចប់ផ្លែឈើ ហើយរែកដើរមក។ ខ្ញុំបានចូលទៅរកព្រះសម្ពុទ្ធ ហើយថ្វាយផ្លែនោះទាំងអម្រែក ព្រះសម្ពុទ្ធទ្រង់អនុគ្រោះដល់ខ្ញុំ ទ្រង់ត្រាស់ព្រះពុទ្ធដីកានេះថា អ្នកចូររែកនូវអម្រែក តាមក្រោយតថាគតមក កាលបើសង្ឃឆាន់ហើយ បុណ្យនឹងមានដល់អ្នក។ ខ្ញុំយកកញ្ចប់នោះ ប្រគេនភិក្ខុសង្ឃ ខ្ញុំញុំាងចិត្តឲ្យជ្រះថ្លាក្នុងព្រះសង្ឃនោះហើយ ក៏បានទៅកើតឯតុសិត។ ខ្ញុំប្រកបដោយរបាំទិព្យ ចម្រៀងទិព្យ គ្រឿងប្រគំទិព្យ ក្នុងឋានសួគ៌នោះ ហើយសោយយសបរិវារដោយបុញ្ញកម្មនោះ។ ខ្ញុំចូលទៅយកកំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស ការខ្វះខាតភោគសម្បត្តិរបស់ខ្ញុំ មិនមាន នេះជាផលនៃផលទាន។
ID: 637643789762089145
ទៅកាន់ទំព័រ៖