ព្រះត្រៃបិដក ភាគ ៧៥

ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ ជា​ដំណើរ​ល្អ​ហ៎្ន វិជ្ជា ៣ ខ្ញុំ​បាន​ដល់​តាមលំដាប់​ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើរួចហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឯក​ទី​បិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឯក​ទី​បិ​យត្ថេ​រាប​ទាន។


ឧច្ឆ​ង្គ​បុប្ផិ​យត្ថេ​រាប​ទាន ទី៧


 [៧] កាលនោះ ខ្ញុំ​ជា​អ្នក​ក្រងផ្កា នៅក្នុង​ក្រុង​ពន្ធុ​មតី ខ្ញុំ​បាន​ដាក់​ផ្កា​ពេញ​ថ្នក់ ហើយ​ដើរ​សំដៅ​ផ្សារ។ សម័យ​នោះ ព្រះមានព្រះភាគ ជា​លោកនាយក មាន​ភិក្ខុសង្ឃ​ចោមរោម កំពុង​ស្តេច​ទៅ​ដោយ​អានុភាព​ដ៏​ធំ។ ខ្ញុំ​បានឃើញ​ព្រះ​វិបស្សី ព្រះអង្គ​បំភ្លឺលោក ទ្រង់​ចំឡង​សត្វលោក ហើយ​យក​ផ្កា​អំពី​ថ្នក់ បូជា​ព្រះពុទ្ធ​ដ៏​ប្រសើរ។
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 637643677140544645
ទៅកាន់ទំព័រ៖