ព្រះត្រៃបិដក ភាគ ៧៥

កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​ដ៏​ប្រសើរ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សុប​ដទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សុប​ដទាយ​កត្ថេ​រាប​ទាន។


ទណ្ឌ​ទាយ​កត្ថេ​រាប​ទាន ទី៦


 [១១៦] កាលនោះ ខ្ញុំ​ដើរចូល​ទៅ​ក្នុង​ព្រៃធំ បាន​កាប់​ឫស្សី​ធ្វើជា​បង្កាន់ដៃ ប្រគេន​ដល់​ព្រះសង្ឃ។
ថយ | ទំព័រទី ២៦៦ | បន្ទាប់
ID: 637643793589432798
ទៅកាន់ទំព័រ៖