ព្រះត្រៃបិដក ភាគ ៧៥

ខ្ញុំ​ថ្វាយបង្គំ​នូវ​ព្រះសង្ឃ​មាន​វត្ត​ល្អ ដោយចិត្ត​ជ្រះថ្លា​នោះ លុះ​ខ្ញុំ​ប្រគេន​កំណាត់​ឫស្សី​បង្កាន់ដៃ​រួចហើយ ក៏​បែរមុខ​ឆ្ពោះទៅ​កាន់​ឧត្តរទិស ដើរចេញ​ទៅ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​កំណាត់​ឫស្សី ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ឲ្យ​កំណាត់​ឫស្សី។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះទណ្ឌ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ទណ្ឌ​ទាយ​កត្ថេ​រាប​ទាន។
ចប់​ភាណវារៈ ទី២៣។

ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 637643793931464449
ទៅកាន់ទំព័រ៖