ព្រះត្រៃបិដក ភាគ ៧៥

គិរិ​នេល​បូ​ជកត្ថេ​រាប​ទាន ទី៧


 [១១៧] ក្នុង​ភព​មុន ខ្ញុំ​កើតជា​ព្រានម្រឹគ ត្រាច់​ទៅ​ក្នុង​ព្រៃ បានឃើញ​ព្រះសម្ពុទ្ធ ទ្រង់​ប្រាសចាក​ធូលី ដល់​នូវ​ត្រើយ​នៃ​ធម៌​ទាំងពួង ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ ចំពោះ​ព្រះសម្ពុទ្ធ ព្រះអង្គ​ប្រកបដោយ​សេចក្តី​ករុណា ត្រេកអរ​ចំពោះ​ប្រយោជន៍​របស់​សព្វ​សត្វ ហើយ​បាន​បូជា​ផ្កា​អញ្ជ័ន​ខៀវ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 637643794269120712
ទៅកាន់ទំព័រ៖