ព្រះត្រៃបិដក ភាគ ៧៥
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះគិរិនេលបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ គិរិនេលបូជកត្ថេរាបទាន។
ពោធិសម្មជ្ជកត្ថេរាបទាន ទី៨
[១១៨] ក្នុងភពមុន ខ្ញុំបានរើសស្លឹកពោធិ ដែលជ្រុះក្នុងលានព្រះចេតិយ ហើយយកទៅចោល ខ្ញុំបាននូវគុណ ២០។ ខ្ញុំអន្ទោលទៅក្នុងភពតូចភពធំ តែងអន្ទោលទៅក្នុងភពពីរ គឺទេវតា និងមនុស្ស ដោយតេជះនៃកម្មនោះ។ លុះខ្ញុំច្យុតចាកទេវលោក មកកាន់ភពរបស់មនុស្ស តែងកើតក្នុងត្រកូលពីរ គឺក្សត្រ និងព្រាហ្មណ៍។ ខ្ញុំបរិបូណ៌ដោយអវយវៈតូចធំ មានកំពស់ និងទំហំសមរម្យ មានរូបល្អ មានសម្បុរស្អាត មានរាងកាយពេញលេញមិនខ្វះខាត។
ID: 637643794675995306
ទៅកាន់ទំព័រ៖