ព្រះត្រៃបិដក ភាគ ៧៥

ខ្ញុំ​កើត​ក្នុង​ទេវលោក ឬក្នុង​មនុស្សលោក ឬក៏​ក្នុង​ភព​ណាមួយ តែង​មាន​សម្បុរ​ល្អ​ដូច​មាស ឬប្រៀប​ដូច​មាសឆ្អិន។ សម្បុរ​របស់ខ្ញុំ ទន់ល្វន់​ល្វាស ជិតស្និទ្ធ ល្អិត ផូរ​ផង​សព្វៗកាល ព្រោះ​បាន​យក​ស្លឹក​ពោធិ​ទៅ​ចោល។ ទឹកដែល​ច្រឡំ​ដោយ​ធូលី មិនដែល​ប្រឡាក់​ក្នុង​ប្រជុំ​សរីរៈ (របស់ខ្ញុំ) ក្នុង​កាលណា​ម្តង​ឡើយ នេះ​ជា​ផល​ក្នុង​ការ​យក​ស្លឹក​ពោធិ​ទៅ​ចោល។ ខ្លួន​របស់ខ្ញុំ​នោះ (ឋិតនៅ) ក្នុង​ទី​មាន​ខ្យល់ និង​កំ​ដៅ​ថ្ងៃ​ដ៏​ក្តៅ​ក្តី ឬត្រូវ​កំ​ដៅ​ភើ្លង​ក្តី ញើស​ទាំងឡាយ​ក៏​មិនដែល​ហូរចេញ នេះ​ជា​ផល​ក្នុង​ការ​យក​ស្លឹក​ពោធិ​ទៅ​ចោល។ រោគ​ឃ្លង់ ពក ស្រែង ប្រជ្រុយ បូស ដំណួច​ពិស មិនដែល​មាន​ក្នុង​កាយ (របស់ខ្ញុំ​ឡើយ) នេះ​ជា​ផល​ក្នុង​ការ​យក​ស្លឹក​ពោធិ​ទៅ​ចោល។
ថយ | ទំព័រទី ២៧០ | បន្ទាប់
ID: 637643794881308168
ទៅកាន់ទំព័រ៖