ព្រះត្រៃបិដក ភាគ ៧៥

ពួក​ជន​ទាំងអស់ អ្នក​ប្រាថ្នា​សេចក្តី​ចម្រើន ប្រាថ្នា​សេចក្តី​សុខ ទោះ​នៅ​ខាងក្នុង​ក្តី ខាងក្រៅ​ក្តី អ្នក​និគម​ក្តី អ្នក​ដែន​ក្តី សុទ្ធតែ​ជា​អ្នក​ប្រកបតាម​ខ្ញុំ។ ខ្ញុំ​ជា​អ្នកមាន​ភោគៈ មានយស មាន​សិរី មាន​ពួក​ញាតិ ជា​អ្នក​ឥតមាន​វេរា ប្រាសចាក​សេចក្តី​តក់ស្លុត តែង​មាន​ក្នុង​ភព​សព្វៗកាល។ ពួក​ទេ​តា មនុស្ស អសុរ គន្ធព្វ យក្ខ អារក្សទឹក អ្នក​ទាំងអស់​នោះ តែង​រក្សា​ខ្ញុំ ដែល​អន្ទោល​ទៅ​ក្នុង​ភព​សព្វៗកាល។ ខ្ញុំ​ទទួល​យស​ទាំងពីរ​ក្នុង​ទេវលោក​ផង ក្នុង​មនុស្សលោក​ផង រួច​ខ្ញុំ​បាន​ដល់​នូវ​ព្រះនិព្វាន ជា​សិវ​ដ្ឋាន​ដ៏​ប្រសើរ ក្នុង​កាល​ជាទីបំផុត។ បុរស​ណា ឧទ្ទិសចំពោះ​ព្រះសម្ពុទ្ធ ឬចំពោះ​ដើមពោធិ​របស់​ព្រះ​សាស្តា​នោះ គប្បី​ទទួល​នូវ​ផលបុណ្យ (ផល​ទាំងអស់) ឈ្មោះថា​បុរស​នោះ​បាន​ដោយ​ក្រ ដូចម្តេច​បាន។ បុគ្គល (ដែល​ឋិតនៅ) ក្នុង​មគ្គ ក្នុង​ផល ក្នុង​បរិយត្តិ ក្នុង​គុណ គឺ​ឈាន និង​អភិញ្ញា ជា​បុគ្គល​ប្រសើរ​ក្រៃលែង​ជាង​ពួក​ជន​ដទៃ ជា​អ្នក​មិន​មាន​អាសវៈ តែង​បរិនិព្វាន។
ថយ | ទំព័រទី ២៧២ | បន្ទាប់
ID: 637643795293026550
ទៅកាន់ទំព័រ៖