ព្រះត្រៃបិដក ភាគ ៧៥

បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អា​មណ្ឌ​ផល​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អា​មណ្ឌ​ផល​ទាយ​កត្ថេ​រាប​ទាន។


សុ​គន្ធ​ត្ថេ​រាប​ទាន ទី១០


 [១២០] ក្នុង​ភទ្ទកប្ប​នេះ ព្រះពុទ្ធ​ព្រះ​នា​មកស្សបៈ ទ្រង់​មានផៅ​ពង្ស​ដ៏​ប្រសើរ មានយស​ធំ ព្រះអង្គ​ប្រសើរ​ជាង​ពួក​អ្នកប្រាជ្ញ ទ្រង់​កើតឡើង​ហើយ។ ព្រះអង្គ​បរិបូណ៌​ដោយ​អនុព្យញ្ជនៈ មាន​លក្ខណៈ ៣២ ដ៏​ប្រសើរ មាន​ពន្លឺ​មួយ​ព្យាម​ជុំវិញ មាន​បណ្តាញ​រស្មី​តាំង​ឡើង។ ព្រះ​អង្គ​ទ្រង់​ញុំាង​ពួក​ជន​ឲ្យ​ត្រេកអរ​ដូច​ព្រះចន្ទ មាន​រស្មី​ដូច​ព្រះអាទិត្យ ទ្រង់​ញុំាង​សត្វ​ឲ្យ​រលត់ទុក្ខ​ដូច​មហាមេឃ ទ្រង់​ធ្វើ​នូវ​គុណ​ដូច​សាគរ។
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 637643796209276613
ទៅកាន់ទំព័រ៖