ព្រះត្រៃបិដក ភាគ ៧៥
ព្រះអង្គមានការទូន្មានធ្វើហើយ ទ្រង់នាំទៅ ទ្រង់ធ្វើ ទ្រង់ណែនាំ ទ្រង់ប្រកាស ទ្រង់រីករាយ ទ្រង់លាងជម្រះ ទ្រង់កាត់ (កិលេស) ទ្រង់ស្រោចស្រង់ គួរគេសរសើរ។ ព្រះអង្គមិនកម្រើក (មិនវឹកវរ) ប្រាសចាកសរគឺសេចក្តីសោក មិនមានទុក្ខ មិនមានសេចក្តីសង្ស័យ មិនញាប់ញ័រ ទ្រង់ប្រាសចាកធូលី ទ្រង់គាស់រំលើង (កិលេស) ទ្រង់ចងក្រង ទ្រង់ពោលប្រដៅ ទ្រង់ប្រកាស។ ព្រះអង្គទ្រង់ចម្លង ទ្រង់ធ្វើប្រយោជន៍ ញុំាងជនឲ្យធ្វើ (ប្រយោជន៍ ) ទ្រង់រំលាយកិលេស ទ្រង់ញុំាងជនឲ្យដល់ ទ្រង់អត់ធន់ ទ្រង់សម្លាប់កិលេស ទ្រង់មានព្យាយាមកំដៅកិលេស ទ្រង់ញុំាងកិលេសឲ្យរីងស្ងួត។ ព្រះអង្គទ្រង់ឋិតនៅក្នុងសច្ចៈ ទ្រង់ស្មើដោយបុគ្គលស្មើ គឺអតីតពុទ្ធ មិនមានសំឡាញ់ ទ្រង់អាល័យក្នុងសេចក្តីអាណិត មានសេចក្តីអស្ទារ្យ ទ្រង់មិនកុហក ទ្រង់ធ្វើជាឥសីទី ៧។
ID: 637643797062401579
ទៅកាន់ទំព័រ៖