ព្រះត្រៃបិដក ភាគ ៧៥

យាគុ​ទាយ​កត្ថេ​រាប​ទាន ទី៨


 [៨] កាលនោះ ខ្ញុំ​នាំ​ភ្ញៀវ​របស់ខ្ញុំ មកកាន់​ស្រុក​តូច បានឃើញ​ស្ទឹង​មាន​ទឹក​ពេញព្រៀប ហើយ​ដើរចូល​ទៅកាន់​អារាម​របស់​សង្ឃ។ ភិក្ខុ​ទាំងនោះ ជា​អ្នក​នៅក្នុង​ព្រៃ ទ្រទ្រង់នូវ​ធុតង្គ មាន​ឈាន មាន​ចីវរ​ដ៏​សៅហ្មង ត្រេកអរ​ក្នុង​ទីស្ងាត់ ជា​អ្នកប្រាជ្ញ នៅក្នុង​អារាម​របស់​សង្ឃ។ ភិក្ខុ​ទាំងនោះ លោក​ជា​អ្នក​រួច​ស្រឡះ​ល្អ​ហើយ ប្រកបដោយ​តា​ទិ​គុណ មានដំណើរ​ដាច់​ហើយ ភិក្ខុ​ទាំងនោះ មាន​ស្ទឹង ស្ទះផ្លូវ ក៏​ខានទៅ​បិណ្ឌបាត។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ មានចិត្ត​ត្រេកអរ ហើយ​ធ្វើ​អញ្ជលី យក​អង្ករ​ធ្វើ​បបរ ប្រគេន​យាគុ​ទាន។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា ប្រគេន​បបរ​ដែល​ចំអិន​ហើយ ដោយដៃ​របស់​ខ្លួន បា្រ​រព្ធ​កម្ម​របស់​ខ្លួន បាន​ទៅ​កើត​ឯឋាន​តាវត្តឹង្ស។ វិមាន​ជា​វិការៈ​នៃ​កែវមណី កើត​សម្រាប់​ខ្ញុំ ក្នុង​ពួក​ទេវតា​ឋាន​តាវត្តិង្ស ខ្ញុំ​ប្រកបដោយ​ពួក​នារី ត្រេកអរ​ក្នុង​វិមាន​ដ៏​ប្រសើរ។
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 637643677695075738
ទៅកាន់ទំព័រ៖