ព្រះត្រៃបិដក ភាគ ៧៥
ក្លិនមាត់របស់ខ្ញុំ ដូចក្លិនផ្កាឈូក ឬផ្កាឧប្បល និងផ្កាចម្បាសព្វៗ កាល ទាំងសរីរៈរបស់ខ្ញុំ ប្រសើរផុតគេ តែងផ្យាយទៅសព្វៗ កាល ដូច្នោះដែរ។ សេចក្តីអស្ចារ្យយ៉ាងក្រៃលែងទាំងអស់នោះ ជាផលនៃសេចក្តីសរសើរនូវគុណ អ្នកទាំងអស់គ្នា ចូរស្តាប់នូវភាសិតរបស់ខ្ញុំ ដោយចិត្តនឹងនួនចុះ។ លុះខ្ញុំសរសើរពុទ្ធគុណ ជាទីមកនៃប្រយោជន៍ ទាំងនាំមកនូវសេចក្តីសុខ ខ្ញុំមានចិត្តស្អាត ជាសង្ឃខ្វល់ខ្វាយតែនឹងសេចក្តីព្យាយាមក្នុងធម៌ទាំងពួង។ ព្រះសម្ពុទ្ធដ៏ទ្រង់យស ទ្រង់មានសេចក្តីសុខ ទ្រង់ត្រេកអរ ទ្រង់រុងរឿង ជាទីស្រឡាញ់ ទាំងគួររមិលមើល ទ្រង់ពោលប្រដៅ មិនមានបុគ្គលមើលងាយ មិនមានទោស មានប្រាជ្ញា។ កាលបើព្រះជន្មាយុអស់ហើយ បុគ្គលអ្នកគប់រកនូវព្រះពុទ្ធ តែងបានព្រះនិព្វានដោយងាយ ខ្ញុំនឹងសម្តែងនូវហេតុនៃគុណទាំងឡាយនោះ អ្នកទាំងឡាយ ចូរស្តាប់ហេតុនោះដោយគោរពចុះ។
ID: 637643797564120371
ទៅកាន់ទំព័រ៖