ព្រះត្រៃបិដក ភាគ ៧៥

ខ្ញុំ​ថ្វាយបង្គំ​នូវ​យស​របស់​ព្រះមានព្រះភាគ ដោយ​ការ​ត្រិះរិះ សូម្បី​ខ្ញុំ​ទៅ​កើត​ក្នុង​ភព​ណាៗ តែង​ជា​អ្នកមាន​យស​ក្នុង​ភព​នោះៗ ដោយ​ការ​ត្រិះរិះ​នោះ។ ខ្ញុំ​កាល​សរសើរ​នូវ​ព្រះសម្ពុទ្ធ ទ្រង់​ធ្វើ​នូវ​ព្រះនិព្វាន ជាទីបំផុត​នៃ​កង​ទុក្ខ ព្រះធម៌​ជា​គុណ​ស្ងប់​រម្ងាប់ ជា​អសង្ខតធម៌ ហើយ​ជា​អ្នក​ដល់​នូវ​សេចក្តី​សុខ ជា​អ្នកឲ្យ​នូវ​សេចក្តី​សុខ​ដល់​ពួក​សត្វ ក្នុង​កាលនោះ។ មួយទៀត ខ្ញុំ​កាល​ពោល​សរសើរ​នូវ​គុណ​របស់​ព្រះពុទ្ធ ប្រកបដោយ​បីតិ​ក្នុង​ព្រះពុទ្ធ បាន​ញុំាង​សេចក្តី​ត្រេកអរ​របស់​ខ្លួន និង​សេចក្តី​ត្រេកអរ​របស់​បុគ្គល​ដទៃ​ឲ្យ​កើត ជា​អ្នកមាន​សេចក្តី​ត្រេកអរ​ដោយសារ​ហេតុ​នោះ។ ព្រះ​ជិនស្រី​អង្គ​ណា កន្លង​ផុត​នូវ​ពួក​តិរ្ថិយ គ្រប​សង្កត់​នូវ​ពួក​តិរិ្ថយ​ដ៏​អាក្រក់ ខ្ញុំ​ពោល​នូវ​គុណ សរសើរ​នូវ​ព្រះ​នាយក​អង្គ​នោះ ខ្ញុំ​មាន​សេចក្តី​រុងរឿង​ដោយសារ​ហេតុ​នោះ។
ថយ | ទំព័រទី ២៨២ | បន្ទាប់
ID: 637643797782557851
ទៅកាន់ទំព័រ៖