ព្រះត្រៃបិដក ភាគ ៧៥
ខ្ញុំធ្វើសេចក្តីស្រឡាញ់ដល់ពួកជន ខ្ញុំពោលសរសើរគុណព្រះសម្ពុទ្ធ ខ្ញុំបា្រកដដូចព្រះចន្ទក្នុងសរទកាល ខ្ញុំជាទីស្រឡាញ់ គួររមិលមើលដោយសារហេតុនោះ។ ខ្ញុំសរសើរព្រះសុគតដោយវាចាសព្វគ្រប់ ដោយអំណាចនៃសេចក្តីអង់អាច ព្រោះហេតុនោះ ទើបខ្ញុំមាននាមថា វង្គីសៈ ជាអ្នកមានប្រាជ្ញាដ៏វិចិត្រ។ បពិត្រព្រះមហាមុនី ពួកជនពាលណា ដល់នូវសេចក្តីសង្ស័យ ហើយមើលងាយ ខ្ញុំសង្កត់សង្កិនជនពាលទាំងនោះ ដោយការគ្របសង្កត់ តាមធម៌របស់ខ្លួននោះ។ ខ្ញុំនាំចេញនូវកិលេសទាំងឡាយរបស់សត្វ ដោយការសរសើរនូវព្រះពុទ្ធ ទើបខ្ញុំមានចិត្តមិនប្រឡាក់កិលេស ដោយកម្លាំងនៃកម្មនោះ។ ខ្ញុំញុំាងប្រាជ្ញាឲ្យកើត ដល់ជនជាអ្នកស្តាប់ ជាអ្នកសម្តែងនូវពុទ្ធានុស្សតិ ព្រោះហេតុនោះ ទើបខ្ញុំជាអ្នកមានប្រាជ្ញា ជាអ្នកពិចារណាឃើញនូវអត្ថដ៏ល្អិត។
ID: 637643798033339100
ទៅកាន់ទំព័រ៖