ព្រះត្រៃបិដក ភាគ ៧៥

ក្នុង​កាលនោះ ខ្ញុំ​កើតជា​តាបស មាន​លំនៅ​ក្នុង​ព្រៃ​ហិមពាន្ត ត្រាច់​ទៅ​តែម្នាក់ឯង ហោះ​ទៅកាន់​មនុស្សលោក​តាមអាកាស បានឃើញ​ព្រះ​ជិនស្រី។ ខ្ញុំ​ចូល​ទៅកាន់​សំណាក់​ព្រះ​ជិនស្រី​នោះ បាន​ស្តាប់​ធម្មទេសនា​របស់​ព្រះសម្ពុទ្ធ ជា​អ្នកប្រាជ្ញ​ដែល​កំពុង​ពណ៌នា​នូវ​គុណ​ដ៏​ធំ​របស់​សាវ័ក​ថា ភាសិត​ដែល​តថាគត​ពោល​ដោយ​បំប្រួញ សាវ័ក​នេះ ប្រកាស​ដោយ​ពិស្តារ​បាន ញុំាង​បរិស័ទ និង​តថាគត​ឲ្យ​ត្រេកអរ ដូច​កច្ចាយន​ភិក្ខុ។ តថាគត​មិនឃើញ​មាន​សាវ័ក​ដទៃ​ណាមួយ​ក្នុង​សាសនា​នេះ យ៉ាងនេះ​ឡើយ ព្រោះហេតុនោះ សាវ័ក​នេះ​ជា​អ្នក​ប្រសើរ (ឋិតនៅ) ក្នុង​ទី​ជា​ឯតទគ្គៈ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​ចូរ​ចាំទុក​យ៉ាងនេះ​ចុះ។ កាលនោះ​ខ្ញុំ​មាន​សេចក្តី​ស្ញប់ស្ញែង ព្រោះ​ស្តាប់​ពាក្យជា​ទីគាប់ចិត្ត​នោះ ទើប​ទៅកាន់​ព្រៃ​ហិមពាន្ត ដើរ​សន្សំ​បេះ​ផ្កាឈើ។ ខ្ញុំ​បូជា​ចំពោះ​ព្រះសម្ពុទ្ធ ជាទី​ពឹង​នៃ​លោក ហើយ​ប្រាថ្នា​នូវ​តំណែង​នោះ។
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 637643799042401590
ទៅកាន់ទំព័រ៖