ព្រះត្រៃបិដក ភាគ ៧៥
ខ្ញុំបានជាព្រះឥន្ទ សោយរាជ្យជាសេ្តចនៃទេវតា អស់ ៣៣ ដង បានសោយរាជ្យដ៏ធំ ជាសេ្តចចក្រពត្តិ អស់ ៣០ ដង បានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់ ខ្ញុំសោយនូវយសក្នុងទេវលោក និងមនុស្សលោក។ ក្នុងកាលដែលដល់នូវភពជាទីបំផុត ខ្ញុំបានលះបង់សម្បត្តិទាំងអស់ ព្រមទាំងសក់ដែលកោរកាត់ រួចហើយចូលទៅកាន់ផ្នួស។ ម្យ៉ាងទៀត កាលខ្ញុំពិចារណានូវសាកសពដោយកិរិយាអស់ទៅ និងការសូន្យទៅ ក៏បានសម្រេចព្រះអរហត្ត ដោយការបំពេញនូវសិក្ខា ក្នុងកាលមុន។ ទានដ៏ប្រសើរ ខ្ញុំបានឲ្យហើយដោយប្រពៃ ទានកើតឡើងដោយដៃ ខ្ញុំបានប្រកបប្រពៃហើយ ខ្ញុំជាបុគ្គលបានដល់នូវអចលបទ គឺនិព្វាន ដោយយាគុទាននោះឯង។ ខ្ញុំមិនដែលស្គាល់សេចក្តីសោក សេចក្តីខ្សឹកខ្សួល ការឈឺថ្កាត់ ក្រវល់ក្រវាយ និងសេចក្តីក្តៅក្រហាយចិត្ត ដែលកើតឡើយ នេះជាផលនៃយាគុទាន។
ID: 637643677899138728
ទៅកាន់ទំព័រ៖