ព្រះត្រៃបិដក ភាគ ៧៥

មហា​កប្បិ​នត្ថេ​រាប​ទាន ទី៣


 [១២៣] ព្រះ​ជិនស្រី​ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​ដល់​នូវ​ត្រើយ​នៃ​ធម៌​ទាំងពួង ទ្រង់​រុងរឿង ដូច​ព្រះអាទិត្យ​រះ​ឡើង​ឰដ៏​អជ​តា​កាស ក្នុង​សរទកាល។ ព្រះ​អង្គ​ទ្រង់​ញុំាង​ផ្កាឈូក​គឺ​ពួក​វិ​នេយ្យ​សត្វ​ឲ្យ​រីក ដោយ​ពន្លឺ​គឺ​ព្រះពុទ្ធដីកា ព្រះ​នាយ​កទ្រង់​ញុំាង​ភក់ គឺ​កិលេស​ឲ្យ​រីងស្ងួត ដោយ​រស្មី​គឺ​ប្រាជ្ញា។ ព្រះ​នាយក​ទ្រង់​សម្លាប់​យស​របស់​ពួក​តិរ្ថិយ ដោយ​ប្រាជ្ញា​ដូច​កែវ​វជីរ ព្រះអង្គ​ប្រកាស​ធម៌​ក្នុង​ទី​ទាំងពួង ដូច​ព្រះ​អទិ​ត្យញុំា​ងយប់ និង​ថ្ងៃ​ឲ្យ​ភ្លឺ​សព្វ។ ព្រះអង្គ​ជាទី​កើត​នៃ​គុណ​ទាំងឡាយ ដូចជា​សាគរ​ជាទី​កើត​នៃ​រតនៈ​ទាំងឡាយ ទ្រង់​តែង​បង្អុរ​ភ្លៀង​គឺ​ធម៌ ឲ្យ​ដល់​ពួក​សត្វ ដូច​មេឃ​បង្អុរ​ភ្លៀង។ កាលនោះ ខ្ញុំ​ជា​ចៅក្រម (អ្នក​កាត់ក្តី) ក្នុង​នគរ​ឈ្មោះ​ហង្ស​វតី បាន​ចូល​ទៅ​ស្តាប់ធម៌​របស់​ព្រះ​មុនី ព្រះ​នាម​បទុមុ​ត្ត​រៈ ដែល​កំពុង​ប្រទាន​ឱវាទ​ដល់​ពួក​ភិក្ខុ កំពុង​ប្រកាស​នូវ​គុណ​នៃ​សាវ័ក​អ្នកមាន​សតិ ទ្រង់​ញុំាង​ចិត្ត​របស់ខ្ញុំ​ឲ្យ​រីករាយ។
ថយ | ទំព័រទី ២៩៨ | បន្ទាប់
ID: 637643801987401667
ទៅកាន់ទំព័រ៖