ព្រះត្រៃបិដក ភាគ ៧៥

ខ្ញុំ​បាន​ស្តាប់​ហើយ ក៏​មាន​បីតិ មានចិត្ត​រីករាយ និមន្ត​ព្រះ​តថាគត ព្រមទាំង​ភិក្ខុ​ជា​សិស្ស​ឲ្យ​ឆាន់ ហើយ​ប្រាថ្នា​នូវ​តំណែង​នោះ។ កាលនោះ ព្រះ​នាយក ទ្រង់​មាន​ចំណែក​ប្រៀប​ស្មើដោយ​សត្វ​ហង្ស ទ្រង់​បញ្ចេញ​ព្រះ​វាចា​ដូចជា​ស្គរ មាន​សំឡេង​ដូច​សត្វ​ហង្ស​ដូច្នេះ​ថា
 អ្នក​ទាំងឡាយ ចូរ​មើល​មហាមាត្យ​នុ៎ះ ជា​អ្នក​ក្លៀវក្លា​ក្នុង​ការ​កាត់ក្តី ជា​អ្នកមាន​រោម​រៀវ​មាន​ចុងង មាន​ភ្នែក និង​មុខ​ស្រស់បស់​ល្អ រុងរឿង​ដូច​សម្បុរ​កែវ​ជូ​មុត្ត កំពុង​ក្រាប​ទៀប​បាទមូល​នៃ​តថាគត ជា​អ្នកមាន​យស​ធំ ដោយ​បរិវារ​ច្រើន ដែល​ស្តេច​ទ្រង់ប្រទាន​ឲ្យ ឯមហាមាត្យ​នុ៎ះ ប្រាថ្នា​នូវ​តំណែង​របស់​ភិក្ខុ ដែល​ជា​អ្នក​ឈ្លាស​ក្នុង​ពាក្យ ដោយចិត្ត​រីករាយ មហាមាត្យ​នុ៎ះ នឹង​មិនទៅ​កាន់​ទុគ្គតិ​អស់​មួយ​សែន​កប្ប ដោយ​ចង្ហាន់​បិណ្ឌបាត​នេះ​ផង ដោយ​ការ​បរិច្ចាគ​នេះ​ផង ដោយ​ការ​តាំង​សេចក្តី​ប្រាថ្នា​នេះ​ផង។
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 637643802215995332
ទៅកាន់ទំព័រ៖