ព្រះត្រៃបិដក ភាគ ៧៥

បុគ្គល​នោះ បើ​បាន​កើតជា​ទេវតា ឬកើតជា​មនុស្ស នឹង​មាន​សម្បុរ​ដូច​មាស ជា​អ្នកមាន​ភោគៈ​ច្រើន បរិភោគ​កាមគុណ​ជាប្រក្រតី។ ដំរី ៦០ ពាន់ ដែលគេ​ស្អិតស្អាង​ដោយ​គ្រឿងប្រដាប់​គ្រប់យ៉ាង ជា​ដំរី​មាន​ខ្សែ​ដង្គន់​មាស ប្រកបដោយ​គ្រឿង​តាក់តែង​ក្បាល​ជា​វិការៈ​នៃ​មាស ដែល​ពួក​ហ្មដំរី មានដៃ​កាន់​លំពែង​ស្នែងក្របី និង​កង្វេរ ជិះ​មកកាន់​ទី​បម្រើ​នរៈ​នេះ រាល់ពេល​ល្ងាច​ព្រឹក។ ឯន​រៈ​នេះ នឹង​មាន​ពួក​ដំរី​នោះ​ចោមរោម ហើយ​សប្បាយរីករាយ សេះ ៦០ ពាន់ ដែលគេ​ស្អិតស្អាង ដោយ​គ្រឿងប្រដាប់​គ្រប់បែប ជា​សេះ​អាជានេយ្យ និង​សេះ​សន្ធព​ពី​កំណើត ជា​ពាហនៈ​លឿន មាន​ពួក​នាយ​សារថី ទ្រទ្រង់នូវ​ខែល និង​ធ្នូ ឡើងជិះ នឹង​ចោមរោម​បុគ្គល​នេះ​ជានិច្ច នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ រថ ៦០ ពាន់ ដែលគេ​តាក់តែងដោយ​ប្រដាប់​គ្រប់យ៉ាង បិទបាំង​ដោយ​ស្បែក​ខ្លាដំបង និង​ខ្លាធំ គេ​ចង​ល្អ​ហើយ​លើក​ទង់ជ័យ មាន​ពួក​នាយ​សារថី មានដៃ​កាន់​ធ្នូ និង​ខែល​ឡើងជិះ
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 637643671145232103
ទៅកាន់ទំព័រ៖