ព្រះត្រៃបិដក ភាគ ៧៥

ខ្ញុំ​បាន​ប្រគេន​បបរ​ដល់​ព្រះភិក្ខុ​សង្ឃ ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​រួចហើយ ក៏បាន​នូវ​អានិសង្ស ៥ ប្រការ ឱហ្ន៎! ភាព​នៃ​បបរ ខ្ញុំ​បាន​បូជា​ស្រួល​ហើយ។ (អានិសង្ស ៥ ប្រការ​នោះ គឺ) ភាពជា​អ្នក​មិន​មាន​ជំ​ងឺ​ដម្កា​ត់ ១ ភាពជា​អ្នកមាន​រូបរាង​ល្អ ១ ភាពជា​អ្នក​ត្រាស់​ដឹង​នូវ​ធម៌​ឆាប់ ១ ភាពជា​អ្នក​បាន​បាយ និង​ទឹកជា​ប្រក្រតី ១ ខ្ញុំ​មាន​អាយុវែង ជា​គំរប់ ៥។ បុគ្គល​ណាមួយ កាល​ធ្វើ​សេចក្តី​ត្រេកអរ​ឲ្យ​កើត គប្បី​ប្រគេន​បបរ​ចំពោះ​ព្រះសង្ឃ បុគ្គល​នោះ​ឈ្មោះថា​បណ្ឌិត តែង​ទទួល​ឋានៈ ៥ ប្រការ​នេះឯង។ ករណីយកិច្ច​ទាំងអស់ ខ្ញុំ​បាន​ធ្វើរួចហើយ ភព​ទាំងឡាយ ខ្ញុំ​បាន​គាស់រំលើង​ចោល​ហើយ អាសវៈ​ទាំងពួង​របស់ខ្ញុំ អស់រលីង​ហើយ ឥឡូវនេះ ភព​ថ្មីទៀត​មិន​មាន​ទេ។ ខ្ញុំ​នោះ​តែង​ដើរទៅ​កាន់​ស្រុក​តូច​ធំ និង​បូរី​តូច​ធំ តែង​ថ្វាយបង្គំ​នូវ​ព្រះសម្ពុទ្ធ និង​ព្រះធម៌​ជាស​ភាវៈ​ដ៏​ល្អ។
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 637643678108825784
ទៅកាន់ទំព័រ៖