ព្រះត្រៃបិដក ភាគ ៧៥
មហាមាត្យនុ៎ះ នឹងទទួលនូវសួស្តីរបស់ទេវតា ក្នុងទេវលោក នូវភាពជាធំក្នុងមនុស្ស នឹងបានដល់នូវព្រះនិព្វាន ដោយសេសសល់នៃផល។ ក្នុងកប្បទីសែនមួយ អំពីកបក្បនេះ ព្រះសាស្តាព្រះនាមគោតម ទ្រង់កើតក្នុងត្រកូលក្សត្រឱកា្កកៈ នឹងត្រាស់ឡើងក្នុងលោក។ ឯមហាមាត្យនេះ នឹងបានជាធម្មទាយាទរបស់ព្រះគោតមនោះ ជាឱរស ជាធម្មនិម្មិតមាននាមថា កប្បិន ជាសាវ័ករបស់ព្រះសាស្តានោះ។
លំដាល់នោះ ខ្ញុំធ្វើសក្ការៈដ៏ល្អ ក្នុងសាសនារបស់ព្រះជិនស្រី លុះខ្ញុំលះរាងកាយ ជារបស់មនុស្សហើយ ទៅកើតក្នុងឋានតុសិត។ ខ្ញុំបានគ្រប់គ្រងនូវទេវរាជសម្បត្តិ និងមនុស្សរាជសម្បត្តិ ដោយស្កប់ស្កល់ហើយ ទើបខ្ញុំមកកើតក្នុងកំណើតកេណិយៈ ជិតក្រុងពារាណសី។ ខ្ញុំមានបរិវារមួយសែន មានភរិយា បានចូលទៅបម្រើព្រះបច្ចេកពុទ្ធ ៥០០ អង្គ។
ID: 637643802484745652
ទៅកាន់ទំព័រ៖