ព្រះត្រៃបិដក ភាគ ៧៥
កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះមហាកប្បិនត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ មហាកប្បិនត្ថេរាបទាន។
ទព្វមល្លបុត្តត្ថេរាបទាន ទី៤
[១២៤] ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ជាអ្នកប្រាជ្ញ ទ្រង់ជ្រាបនូវលោកទាំងពួង ព្រះអង្គមានចក្ខុ ទ្រង់កើតឡើងហើយ។
ID: 637643803982245825
ទៅកាន់ទំព័រ៖