ព្រះត្រៃបិដក ភាគ ៧៥

ក្នុង​កប្ប​នេះ ព្រះសម្ពុទ្ធ​ព្រះ​នា​មកស្សបៈ មានផៅ​ពង្ស​ដ៏​ប្រសើរ ទ្រង់​មានយស​ធំ ប្រសើរ​ជាង​ពួក​អ្នកប្រាជ្ញ ទ្រង់​ត្រាស់​ឡើង។ ព្រះសម្ពុទ្ធ​អង្គ​នោះ ព្រមទាំង​សាវ័ក ទ្រង់​ញុំាង​សាសនា​ឲ្យ​រុងរឿង ទ្រង់​គ្រប​សង្កត់​ពួក​តិរ្ថិយ​អាក្រក់ ទ្រង់​ណែនាំ​វេនេយ្យសត្វ ហើយ​បរិនិព្វាន។ កាល​ព្រះ​លោកនាថ ព្រមទាំង​សិស្ស បរិនិព្វាន​ហើយ កាល​សាសនា​សាបសូន្យ​ហើយ ពួក​ទេវតា​មាន​សេចក្តី​តក់ស្លុត រំសាយសក់ មានមុខ​ទទឹក​ដោយ​ទឹកភ្នែក កន្ទក់កន្ទេញ​ថា ព្រះសម្ពុទ្ធ​ទ្រង់​ប្រាប់​ធម៌ នឹង​បរិនិព្វាន ពួក​យើង​នឹង​មិនឃើញ​ព្រះអង្គ ដែល​មាន​វត្ត​ល្អ នឹង​មិនបាន​ស្តាប់​ព្រះ​សទ្ធម្ម ឱហ្ន៎ ពួក​យើង​ចំជា​អ្នក​ឥត​បុណ្យ​មែន។ កាលនោះ​ឯង ផែនដី​ទាំងមូល​នេះ ដែល​ជា​របស់​មិន​ញាប់ញ័រ ផែនដី​នោះ​ធំ​ទូលាយ​ផង សាគរ ព្រមទាំង​លោក​ផង ក៏​បែរជា​បន្លឺ​សម្រែក​ករុណា។
ថយ | ទំព័រទី ៣០៩ | បន្ទាប់
ID: 637643805044432821
ទៅកាន់ទំព័រ៖