ព្រះត្រៃបិដក ភាគ ៧៥
សត្វទាំងឡាយ តែមានខណៈកន្លងហើយ រមែងធ្លាក់ចុះក្នុងសាគរ គឺសេចក្តីទុក្ខ មិនមានទីបំផុត ព្រោះហេតុនោះ សាសនាប្រតិស្ថាននៅ ដរាបណា ពួកយើងគប្បីធ្វើព្យាយាមដរាបនោះ។ ព្រះថេរនោះ ជាព្រះអរហន្ត អនុត្ថេរជាលំដាប់ និងមហាថេរៈនោះ ជាអនាគាមី ភិក្ខុទាំងឡាយក្រៅអំពីនេះ មានសីលល្អ ប្រកបព្យាយាម បានទៅកើតក្នុងទេវលោក។ (ព្រះថេរៈ ១ រូប) មានសង្សារវដ្តឆ្លងហើយ បរិនិព្វាន ព្រះថេរៈមួយរូបទៀត ទៅកើតក្នុងសុទ្ធាវាសព្រហ្មលោក (ឯពួកយើង) គឺខ្ញុំ ១ បុក្កុសាតិ ១ សភិយៈ ១ ពាហិយៈ ១ និងព្រះកុមារកស្សបៈ ១ (នៅជាបុថុជ្ជន) ដូចគ្នា ពួកយើងក៏ចូលទៅកើតហើយក្នុងភពនោះៗ បានព្រះសម្ពុទ្ធ ព្រះនាមគោតមអនុគ្រោះ ក៏រួចស្រឡះចាកចំណងសង្សារ។ ខ្ញុំកើតក្នុងត្រកូលមល្លៈ ក្នុងក្រុងកុសិនារា កាលខ្ញុំនៅក្នុងគភ៌ មាតារបស់ខ្ញុំស្លាប់ លុះគេលើកឡើងកាន់ជើងថ្ករ ខ្ញុំក៏របូតចាកគភ៌នោះ
ID: 637643805460995827
ទៅកាន់ទំព័រ៖