ព្រះត្រៃបិដក ភាគ ៧៥
ធា្លក់ទៅលើគំនរស្មៅដំណេកទន្សាយ ព្រោះហេតុនោះ ទើបខ្ញុំមានឈ្មោះប្រាកដថា ទព្វៈ ខ្ញុំមានអាយុ ៧ ឆ្នាំ មានចិត្តផុតស្រឡះចាកកិលេស ដោយផលនៃព្រហ្មចរិយៈ។ ខ្ញុំប្រកបដោយអវយវៈ ៥ ដោយផលនៃបាយដែលលាយទឹកដោះស្រស់ ត្រូវបាបដាស់តឿនហើយដោយច្រើន ដោយការតិះដៀលព្រះខីណាស្រព។ ឥឡូវនេះ ខ្ញុំកន្លងបុណ្យ និងបាបទាំងពីរ បានដល់នូវសេចក្តីស្ងប់យ៉ាងក្រៃលែង ជាអ្នកមិនមានអាសវៈ។ ខ្ញុំក្រាលសេនាសនៈ ញុំាងពួកលោកអ្នកមានវត្តល្អ ឲ្យរីករាយ ព្រះជិនស្រី ទ្រង់ត្រេកអរនឹងគុណនោះ ទើបតាំងខ្ញុំក្នុងទីជាឯតទគ្គៈ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។
ID: 637643805683807958
ទៅកាន់ទំព័រ៖